អភិធម្មបិដក ចូឡន្តរទុកហេតុទុកៈ

ក្បាលទី 81 · ទំព័រ 802

ហេតុធម៌ដែលបច្ច័យតាក់តែង អាស្រ័យនូវហេតុធម៌ដែល បច្ច័យតាក់តែង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ នហេតុធម៌ ដែល បច្ច័យតាក់តែង អាស្រ័យនូវនហេតុធម៌ ដែលបច្ច័យតាក់តែង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌ ជាអនិទស្សនៈ អាស្រ័យនូវហេតុធម៌ ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ នហេតុធម៌ ជាអនិទស្សនៈ អាស្រ័យនូវនហេតុធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ហេតុធម៌ប្រព្រឹត្តទៅជាមួយនឹងការប៉ះពាល់ អាស្រ័យនូវ ហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងការប៉ះពាល់ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ នហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងការប៉ះពាល់ អាស្រ័យនូវ នហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងការប៉ះពាល់ ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៣ ។ នហេតុធម៌ មិនមានការប៉ះពាល់ អាស្រ័យនូវ នហេតុធម៌ មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៩ ។ ធម៌មិនមានរូប ជាហេតុ អាស្រ័យនូវធម៌ មិនមានរូប ជា ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មានរូប មិនមែនជាហេតុ អាស្រ័យនូវធម៌ មានរូប មិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៩ ។ ធម៌ជាលោកិយៈ ជាហេតុ អាស្រ័យនូវធម៌ ជាលោកិយ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាលោកុត្តរៈ ជាហេតុ អាស្រ័យនូវធម៌ជាលោកុត្តរៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ២ ។ ធម៌ជាលោកិយ មិនមែនជាហេតុ អាស្រ័យនូវធម៌ ជាលោកិយ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាលោកុត្តរៈ មិន មែនជាហេតុ អាស្រ័យនូវធម៌ជាលោកុត្តរៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៥ ។