អភិធម្មបិដក ឆគោច្ឆកទុកហេតុទុកៈ
ក្បាលទី 81 · ទំព័រ 806
ឆគោច្ឆកទុកហេតុទុកៈ អាស្រ័យនូវហេតុធម៌ ជាសញ្ញោជនៈ។ អាស្រ័យនូវ ហេតុធម៌ ជាគន្ថៈ។ អាស្រ័យនូវហេតុធម៌ ជាឱឃៈ។ អាស្រ័យនូវ ហេតុធម៌ ជាយោគៈ។ អាស្រ័យនូវហេតុធម៌ ជានីវរណៈ។ អាស្រ័យនូវហេតុធម៌ ជានោបរាមាសៈ។ ចប់ ឆគោច្ឆកទុកហេតុទុកៈ ។ មហន្តរទុកហេតុទុកៈ អាស្រ័យនូវហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍… អាស្រ័យនូវនហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍។ អាស្រ័យនូវ ហេតុធម៌ មិនមែនជាចិត្ត។ អាស្រ័យនូវហេតុធម៌ ជាចេតសិក។ អាស្រ័យនូវហេតុធម៌ ប្រកបដោយចិត្ត។ អាស្រ័យនូវហេតុធម៌ ច្រឡូក ច្រឡំដោយចិត្ត។ អាស្រ័យនូវហេតុធម៌ តាំងឡើងដោយចិត្ត។ អាស្រ័យនូវហេតុធម៌ កើតជាមួយនឹងចិត្ត។ អាស្រ័យនូវហេតុធម៌ ប្រព្រឹត្ត ទៅតាមចិត្ត។ អាស្រ័យនូវហេតុធម៌ ច្រឡូកច្រឡំ និងតាំងឡើងដោយ ចិត្ត។ អាស្រ័យនូវហេតុធម៌ ច្រឡូកច្រឡំ តាំងឡើង និងកើតជាមួយនឹង ចិត្ត។ អាស្រ័យនូវហេតុធម៌ ច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅ តាមចិត្ត។