អភិធម្មបិដក កិលេសគោច្ឆកទុកហេតុទុកៈ

ក្បាលទី 81 · ទំព័រ 807

ឧបទានគោច្ឆកទុកហេតុទុកៈ អាស្រ័យនូវហេតុធម៌ ជាឧបាទាន។ ចប់ ឧបាទានគោច្ឆកទុកហេតុទុកៈ ។ កិលេសគោច្ឆកទុកហេតុទុកៈ អាស្រ័យនូវហេតុធម៌ ជាកិលេស។ ចប់ កិលេសគោច្ឆកទុកហេតុទុកៈ ។ បិដ្ឋិទុកហេតុទុកៈ អាស្រ័យនូវហេតុធម៌ ដែលត្រូវលះដោយទស្សនៈ… អាស្រ័យនូវហេតុធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ។ អាស្រ័យនូវ ហេតុធម៌ ដែលត្រូវលះដោយភាវនា… អាស្រ័យនូវហេតុធម៌ ដែលមិនមែន ត្រូវលះដោយភាវនា។ អាស្រ័យនូវហេតុធម៌ មានហេតុដែលត្រូវលះ ដោយទស្សនៈ… អាស្រ័យនូវហេតុធម៌ មានហេតុដែលមិនមែនត្រូវលះដោយ ទស្សនៈ។ អាស្រ័យនូវហេតុធម៌ មានហេតុដែលត្រូវលះដោយភាវនា… អាស្រ័យនូវហេតុធម៌មានហេតុ ដែលមិនមែនត្រូវលះដោយភាវនា។ អាស្រ័យនូវហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ… អាស្រ័យនូវហេតុធម៌ មិនមានវិតក្កៈ។ អាស្រ័យនូវហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ… អាស្រ័យនូវហេតុធម៌ មិនមានវិចារៈ។