អភិធម្មបិដក នវិតក្កត្តិកៈ

ក្បាលទី 82 · ទំព័រ 10

នសង្កិលិដ្ឋសង្កិលេសិកត្តិកៈ ធម៌ដែលមិនមែនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលមិនមែនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ដែលមិនមែនជាមិនសៅហ្មង តែគួរដល់ សេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលមិនមែនជាមិនសៅហ្មង តែគួរដល់ សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ដែលមិនមែន ជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលមិន មែនជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ នវិតក្កត្តិកៈ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹង វិចារៈ អាស្រ័យនូវធម៌ មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈទាំងប្រព្រឹត្ត ទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជា មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវធម៌ មិនមែនជាមិនមានវិតក្កៈ