អភិធម្មបិដក នអជ្ឈត្តត្តិកៈ
ក្បាលទី 82 · ទំព័រ 16
រម្មណ៍ជាបច្ចុប្បន្ន។ នអជ្ឈត្តត្តិកៈ ធម៌មិនមែនជាខាងក្នុង អាស្រ័យនូវធម៌មិនមែនជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជាខាងក្រៅ អាស្រ័យនូវ ធម៌មិនមែនជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ នអជ្ឈត្តារម្មណត្តិកៈ ធម៌មិនមែនមានអារម្មណ៍ជាខាងក្នុង អាស្រ័យនូវធម៌មិនមែន មានអារម្មណ៍ជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែន មានអារម្មណ៍ជាខាងក្រៅ អាស្រ័យនូវធម៌ មិនមែនមានអារម្មណ៍ជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនមានអារម្មណ៍ជាខាងក្រៅ អាស្រ័យនូវធម៌ មិនមែនមានអារម្មណ៍ជាខាងក្រៅ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ធម៌មិនមែនមានអារម្មណ៍ជាខាងក្នុង អាស្រ័យនូវធម៌មិនមែន មានអារម្មណ៍ជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។