បច្ចនីយទុកប្បដ្ឋាន អភិធម្មបិដក នហេតុទុកៈ ជាដើម

ក្បាលទី 82 · ទំព័រ 20

បច្ចនីយទុកប្បដ្ឋាន នហេតុទុកៈ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ ខន្ធ ១ មិនមែនជាហេតុ អាស្រ័យនូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ… ដរាបដល់ពួកមហាភូត ។ ធម៌មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អាស្រ័យនូវពួកខន្ធមិន មែនជាហេតុ… ហេតុប្បដិសន្ធិ ។ ធម៌មិនមែនជាហេតុក្តី មិនមែនជាមិនមែន ជាហេតុក្តី អាស្រ័យនូវធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ធម៌មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិន មែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុក្តី មិនមែនជាមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ មិន មែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែន ជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុផង មិនមែនជាមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនជាហេតុ អាស្រ័យ នូវធម៌មិនមែនជាហេតុផង មិនមែនជាមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុក្តី មិនមែនជាមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ មិនមែនជាហេតុផង មិនមែនជាមិនមែនជាហេតុផង ទើបកើត ឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។