បច្ចនីយទុកប្បដ្ឋាន អភិធម្មបិដក នោគន្ថទុកៈ ជាដើម

ក្បាលទី 82 · ទំព័រ 50

បច្ចនីយទុកប្បដ្ឋាន នោគន្ថទុកៈ ធម៌មិនមែនជាគន្ថៈ ( គ្រឿងដោតក្រង ) អាស្រ័យនូវធម៌ មិនមែនជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែន គន្ថៈ អាស្រ័យនូវធម៌ មិនមែនជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាគន្ថៈក្តី មិនមែនជាមិនមែនគន្ថៈក្តី អាស្រ័យនូវធម៌ មិនមែន ជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជាមិនមែនគន្ថៈ អាស្រ័យនូវធម៌មិនមែនជាមិនមែនគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាគន្ថៈ អាស្រ័យនូវធម៌មិនមែនជាមិនមែនគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាគន្ថៈក្តី មិនមែនជាមិនមែនគន្ថៈក្តី អាស្រ័យនូវធម៌ មិនមែនជាមិនមែនគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជាគន្ថៈ អាស្រ័យនូវធម៌មិនមែនជាគន្ថៈផង មិនមែនជាមិនមែន គន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនគន្ថៈ អាស្រ័យនូវធម៌ មិនមែនជាគន្ថៈផង មិនមែនជាមិនមែនគន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាគន្ថៈក្តី មិនមែនជាមិនមែនគន្ថៈក្តី អាស្រ័យនូវធម៌ មិនមែនជាគន្ថៈផង មិនមែនជាមិនមែនគន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៩ ។ នគន្ថនិយទុកៈ ធម៌មិនមែនជាគន្ថនិយៈ ( ធម៌ដែលគួរដល់គន្ថៈ ) អាស្រ័យនូវធម៌ ដែលមិនមែនជាគន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអគន្ថនិយៈ ( ដែលមិនគួរដល់គន្ថៈ ) អាស្រ័យនូវធម៌មិន មែនជាគន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាគន្ថនិយៈក្តី មិនមែនអគន្ថនិយៈក្តី អាស្រ័យនូវធម៌ មិនមែនជាគន្ថនិយៈ ទើប កើតឡើ