បច្ចនីយទុកទុកប្បដ្ឋាន អភិធម្មបិដក នហេតុទុកនសហេតុកទុកៈ ជាដើម
បច្ចនីយទុកទុកប្បដ្ឋាន នហេតុទុកនសហេតុកទុកៈ ធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើប កើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើប កើតឡើង ព្រោះនអារម្មណប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ។ ធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យ នៃធម៌ មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយ ហេតុប្បច្ច័យ ។ ធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ជា បច្ច័យនៃធម៌ មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយ អារម្មណប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌ មិនមែនជាមិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹង ហេតុ ដោយអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ៤ ។