អដ្ឋកថា អដ្ឋកថា បច្ចនីយប្បដ្ឋាន

ក្បាលទី 82 · ទំព័រ 219

ដែលលោកពោលទុកក្នុងអដ្ឋកថាថា ន័យ ៦ ក្នុងបច្ចនីយប្បដ្ឋាន គឺតិកប្បដ្ឋានដ៏ប្រសើរ ទុកប្បដ្ឋានដ៏ឧត្តម ទុកត្តិកប្បដ្ឋាន តិកទុកប្បដ្ឋាន តិកត្តិកប្បដ្ឋាននិងទុកទុកប្បដ្ឋានដ៏ជ្រាលជ្រៅ ក្រៃលែង ដូច្នេះ ។ ឈ្មោះថា ខ្ញុំសម្តែងហើយដោយពាក្យមានប្រមាណ បុណ្ណេះ ។ ក្នុងអធិការនេះ អ្នកសិក្សា គប្បីជ្រាបចំពោះបច្ចនីយប្បដ្ឋាន បុណ្ណោះ ប្រដាប់ដោយន័យ ២៤ ដោយបរិយាយ ១ គឺក្នុងបដ្ឋាននីមួយៗ ពោលដោយអំណាចនៃបច្ច័យនីមួយៗ មាន ៤ ន័យ មានអនុលោមន័យ ជាដើម ។ អដ្ឋកថា បច្ចនីយប្បដ្ឋាន ចប់