អភិធម្មបិដក កុសលត្តិកៈ នកុសលត្តិកៈ ជាដើម
បដ្ឋាន សោឡសមភាគ អនុលោមប្បច្ចនីយប្បដ្ឋាន ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធជាកុសល ។ ធម៌ មិនមែនជាអកុសល អាស្រ័យនូវធម៌ ជាកុសល ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ ជា កុសល ។ ធម៌មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាកុសល ។ ធម៌ មិនមែនជាអកុសលក្តី មិនមែនជាអព្យាកតៈក្តី អាស្រ័យនូវធម៌ ជាកុសល ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាកុសល ។ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ជាកុសល ។ វារៈ ៥ ។ ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ ជាអកុសល ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ជា អកុសល ។ ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវ ខន្ធ ១ ជាអកុសល ។ ធម៌មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌ ជា អកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិន មែនជាអព្យាកតៈក្តី អាស្រ័យនូវធម៌ ជាអកុសល ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវ ធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។