អនុលោមប្បច្ចនីយទុកប្បដ្ឋាន អភិធម្មបិដក ហេតុទុកៈ នហេតុទុកៈ ជាដើម
អនុលោមប្បច្ចនីយទុកប្បដ្ឋានហេតុ ទុកៈ នហេតុទុកៈ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវធម៌ជាហេតុ គឺបដិសន្ធិ ។ ធម៌មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជា ហេតុក្តី មិនមែនជាមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ មិន មែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនជា ហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុក្តី មិនមែនជាមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ មិន មែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង មិនមែនជាហេតុផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌ជាហេតុផង មិន មែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុក្តី មិនមែនជាមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ ជាហេតុផង មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ មិនមែនជាហេតុ ដោយហេតប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ មិនមែន ជាមិនមែនហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុក្តី មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ មិនមែ