អនុលោមប្បច្ចនីយទុកត្តិកប្បដ្ឋាន អភិធម្មបិដក ហេតុទុកកុសលត្តិកៈ នហេតុទុកនកុសលត្តិកៈ ជាដើម
អនុលោមប្បច្ចនីយទុកត្តិកប្បដ្ឋានហេតុ ទុកកុសលត្តិកៈ នហេតុទុកនកុសលត្តិកៈ ធម៌មិនមែនជាហេតុ មិនមែនជាកុសល អាស្រ័យនូវធម៌ជា ហេតុ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាកុសល អាស្រ័យនូវធម៌ មិនមែនជាហេតុ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាកុសល អាស្រ័យ នូវធម៌ជាហេតុ ជាកុសលផង មិនមែនជាហេតុ ជាកុសលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អារម្មណ៍ មិនមានចិត្តជាសមុដ្ឋាន ទេ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី និស្សយវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ជាហេតុ ជាកុសល ជាបច្ច័យនៃធម៌មិនមែនជាហេតុមិន មែនជាកុសល ដោយហេតុប្បច្ច័យ ។ ធម៌ជាហេតុ ជាកុសល ជាបច្ច័យនៃធម៌ មិនមែនជាហេតុ មិនមែនជាកុសល ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែនជា ហេតុ ជាកុសល ជាបច្ច័យនៃធម៌ មិនមែនជាមិនមែនជាហេតុ មិនមែនជា កុសល ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ ជាកុសលក្តី មិនមែនជាហេតុ ជាកុសលក្តី ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមែនជា កុសល ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ឯបញ្ញាវារៈ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ធម៌មិនមែនជាហេតុ មិនមែនជាអកុសល អាស្រ័យនូវធម៌ ជាហេតុ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជា ហេតុ មិនមែនជាអកុសល អាស្រ័យនូវធម៌ មិនមែនជាហេតុ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាអក