អនុលោមប្បច្ចនីយត្តិកទុកប្បដ្ឋាន អភិធម្មបិដក កុសលត្តិកហេតុទុកៈ នកុសលត្តិកនហេតុទុកៈ ជាដើម
អនុលោមប្បច្ចនីយត្តិកទុកប្បដ្ឋាន កុសលត្តិកហេតុទុកៈ នកុសលត្តិកនហេតុទុកៈ ធម៌មិនមែនជាកុសល មិនមែនជាហេតុ អាស្រ័យនូវធម៌ជា កុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល់ មិនមែនជាហេតុ អាស្រ័យនូវធម៌ ជាកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ ជាកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ មិនមែនជាអកុសល ទាំងមិនមែនជាហេតុក្តី មិនមែនជាអព្យាកតៈ ទាំង មិនមែនជាហេតុក្តី អាស្រ័យនូវធម៌ ជាកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ទាំងមិនមែនជាហេតុក្តី មិនមែន ជាអកុសល ទាំងមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ ជាកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៥ ។ ធម៌មិនមែនជាអកុសល មិនមែនជាហេតុ អាស្រ័យនូវធម៌ ជាអកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជា កុសល មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ មិនមែនជាអកុសល ទាំងមិនមែនជាហេតុក្តី មិនមែនជាអព្យាកតៈ ទាំងមិន មែនជាហេតុក្តី អាស្រ័យនូវធម៌ជាអកុសល ជាហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ទាំងមិនមែនជាហេតុក្តី មិនមែនជា អកុសល ទាំងមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ ជាអកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៥ ។