អនុលោមប្បច្ចនីយត្តិកត្តិកប្បដ្ឋាន អភិធម្មបិដក កុសលត្តិកវេទនាត្តិកៈ នកុសលត្តិកនវេទនាត្តិកៈ ជាេដើម ៤៦៦ អនុលោមប្បច្ចនីយទុកទុកប្បដ្ឋាន អភិធម្មបិដក ហេតុទុកសហេតុកទុកៈ នហេតុទុកនសហេតុកទុកៈ ជាដើម ៥០៣ អដ្ឋកថា អដ្ឋកថា អនុលោមប្បច្ចនីយប្បដ្ឋាន

ក្បាលទី 82 · ទំព័រ 554

អនុលោមប្បច្ចនីយប្បដ្ឋាន [ ១-១១៧២ ] ឥឡូវនេះ ដើម្បីសម្តែងបដ្ឋានដែលឈ្មោះថា អនុលោមប្បច្ចនីយៈ ព្រោះជាអនុលោមផង បច្ចនីយៈផង នៃធម៌ទាំងឡាយ ដោយអំណាចការមិនបដិសេធបច្ចយធម៌ ក្នុងធម៌ទាំងឡាយ មានកុសលជាដើម តែបដិសេធភាពជាកុសលជាដើម នៃបច្ចយុប្បន្នធម៌ ទើបព្រះមានព្រះភាគ ទ្រង់ផ្តើមពាក្យថា កុសលំ ធម្មំ បដិច្ច នកុសលោ ធម្មោ ឧប្បជ្ជតិ ហេតុប្បច្ចយា ជាដើម ។ បណ្តាបទទាំងនោះ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតភាពដែលកុសល ជាបច្ច័យ ដោយពាក្យថា កុសលំ ធម្មំ បដិច្ច ទ្រង់ហាមការកើតឡើងនៃ កុសល ដោយពាក្យថា ន កុសលោ ធម្មោ ឧប្បជ្ជតិ ព្រោះហេតុនោះ ទើបទ្រង់សម្តែងវិសជ្ជនាដោយន័យជាដើមថា ចិត្តសមុដ្ឋានរូប អាស្រ័យនូវ ពួកខន្ធជាកុសល វិសជ្ជនាទាំងអស់នោះ អ្នកសិក្សា គប្បីពិនិត្យមើលបាលី ហើយកំណត់ឲ្យល្អ វិសជ្ជនាណា ដូចគ្នានឹងបច្ច័យណា មានក្នុងបច្ច័យណា និងវិសជ្ជនាទាំងឡាយណា មានការកំណត់វិធីរាប់ក្នុងបច្ច័យទាំងឡាយណា ទាំងអស់នោះ ព្រះមានព្រះភាគ ទ្រង់សម្តែងទុកហើយក្នុងបាលី ព្រោះហេតុ នោះ ទើបក្នុងអធិការនេះ មានអត្ថដូចក្នុងបាលីនោះឯង ក្នុងអធិការនេះ យ៉ាងណា សូម្បីក្នុងទុកប្បដ្ឋានជាដើមក៏យ៉ាងនោះ ។ ន័យ ៦ ក្នុងធម្មានុលោមប្បច្ចនីយប្បដ្ឋាន លោកសម្តែងទុកដោយគាថា ដែលលោកពោលក្នុងអដ្ឋកថាថា ន័យទាំង ៦ គឺតិកប្បដ្ឋានដ៏ប្រសើរ ១ ទុកប្បដ្ឋានដ៏ឧត្តម ១ ទុកត្តិកប្បដ្ឋាន ១ តិកទ្ទុកប្បដ្ឋាន ១ តិកត្តិកប្បដ្ឋាន ១ ទុកទ្ទុកប្បដ្ឋាន ១ ជាន័យដ៏ជ្រៅក្នុងអនុលោមបច្ចនីយៈ ដូច្នេះ ។ ឈ្មោះថាខ្ញុំសម្តែងហើយ ដោយពាក្យមានប្រមាណបុណ្ណេះ ក្នុងអធិការ នេះ អ្នកសិក្សា គប្បីជ្រាបអនុលោមប្បច្ចនីយប្បដ្ឋាន ដែលប្រដាប់ដោយ ន័យ ២៤ ដ