បច្ចនីយានុលោមទុកប្បដ្ឋាន អភិធម្មបិដក នហេតុទុកៈ ហេតុទុកៈ ជាដើម
បច្ចនីយានុលោមទុកប្បដ្ឋាន នហេតុទុកៈ ហេតុទុកៈ ធម៌ជាហេតុអាស្រ័យនូវធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាហេតុក្តី មិនមែនជាហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ ជាហេតុ អាស្រ័យនូវធម៌ មិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមែន ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាហេតុក្តី មិនមែនជាហេតុ ក្តី អាស្រ័យនូវធម៌ មិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ធម៌ជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុផង មិនមែន ជាមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជា ហេតុ អាស្រ័យនូវធម៌ មិនមែនជាហេតុផង មិនមែនជាមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាហេតុក្តី មិនមែនជាហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុផង មិនមែនជាមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ បណ្ឌិតគប្បី ( សម្តែង ) នូវសហជាតវារៈ និងបញ្ញាវារៈ ឲ្យពិស្តារផងចុះ ។ នសហេតុកទុកៈ សហេតុកទុកៈ ធម៌ប្រកបដោយហេតុ អាស្រ័យនូវធម៌ មិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមានហេតុ អាស្រ័យនូវធម៌ មិន ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រកបដោយហេតុ ក្តី មិនមានហេតុក្តី អាស្រ័យនូវធម៌ មិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។