បច្ចនីយានុលោមទុកត្តិកប្បដ្ឋាន អភិធម្មបិដក នហេតុទុកនកុសលត្តិកៈ ហេតុទុកកុសលត្តិកៈ ជាដើម
បច្ចនីយានុលោមទុកត្តិកប្បដ្ឋាន នហេតុទុកនកុសលត្តិកៈ ហេតុទុកកុសលត្តិកៈ ធម៌ជាហេតុ ជាកុសល ពឹងផ្អែកនឹងធម៌ មិនមែនជាហេតុ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ ជាកុសល ពឹងផ្អែកនឹងធម៌ មិនមែនជាហេតុ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាហេតុ ជាកុសលក្តី មិនមែនជាហេតុ ជា កុសលក្តី ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ ជាអកុសល ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ មិនមែនជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែនជាហេតុ ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែន ជាហេតុ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ មិនមែនជាហេតុ ជាអព្យាកតៈ អាស្រ័យនូវធម៌ មិនមែនជាមិនមែនជាហេតុ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជា ហេតុ ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាអព្យាកតៈ ផង មិនមែនជាមិនមែនជាហេតុ មិនមែនជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ។ នសហេតុកទុកនកុសលត្តិកៈ សហេតុកទុកកុសលត្តិកៈ ធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសល ពឹងផ្អែកនឹងធម៌ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាកុសល ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ។ ធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាអកុសល ពឹងផ្អែកនឹង ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ៣ ។