បច្ចនីយានុលោមត្តិកត្តិកប្បដ្ឋាន អភិធម្មបិដក នកុសលត្តិកនវេទនាត្តិកៈ កុសលត្តិកវេទនាត្តិកៈ ជាដើម
បច្ចនីយានុលោមត្តិកត្តិកប្បដ្ឋាន នកុសលត្តិកនវេទនាត្តិកៈ កុសលត្តិកវេទនាត្តិកៈ ធម៌ជាអកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ធម៌ជាអព្យាក្រឹត ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ២ ។ ធម៌ជាកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌មិនមែនជាអកុសល មិនមែនប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអព្យាក្រឹត ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ មិនមែនជាអកុសល មិនមែនប្រកបដោយសុខវេទនា ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ ធម៌ជាកុសល ប្រកបដោយ សុខវេទនា អាស្រ័យនូវធម៌មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអកុសល ប្រកបដោយ សុខវេទនា អាស្រ័យនូវធម៌ មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយ សុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ ធម៌ជា អកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌មិនមែនជាកុសល មិន មែនប្រកបដោយសុខវេទនាផង មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយ សុខវេទនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ ធម៌ជា កុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ មិនមែនជាអកុសល មិន មែនប្រកបដោយសុខវេទនាផង មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយ សុខវេទនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ ធម៌ជា អព្យាក្រឹត ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌មិនមែនជាកុសល មិន មែនប្រកបដោយសុខវេទនាផង មិនមែនជាអកុសល មិនមែនប្រកបដោយ សុខវេទនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។