បច្ចនីយានុលោមទុកទុកប្បដ្ឋាន អភិធម្មបិដក នហេតុទុកនសហេតុកទុកៈ ហេតុទុកសហេតុកទុកៈ ជាដើម ៨០៣ អដ្ឋកថា អដ្ឋកថា បច្ចនីយានុលោមប្បដ្ឋាន
បច្ចនីយានុលោមប្បដ្ឋាន ឥឡូវនេះ ដើម្បីសម្តែងបដ្ឋានដែលឈ្មោះថា បច្ចនីយានុលោម ព្រោះ ជាបច្ចនីយៈផង អនុលោមផង នៃធម៌ទាំងឡាយដោយអំណាចការបដិសេធ បច្ចយធម៌ ក្នុងធម៌ទាំងឡាយ មានកុសលធម៌ជាដើម តែមិនបដិសេធភាពជា អកុសលជាដើមនៃបច្ចយុប្បន្នធម៌ ទើបព្រះមានព្រះភាគទ្រង់ផ្តើមពាក្យថា នកុសលំ ធម្មំ បដិច្ច អកុសលោ ធម្មោ ឧប្បជ្ជតិ ហេតុប្បច្ចយា ជាដើម ។ បណ្តាបទទាំងនោះ ព្រះមានព្រះភាគ ទ្រង់ហាមភាពដែលកុសល ជាបច្ច័យ ដោយបទថា នកុសលំ ធម្មំ បដិច្ច ទ្រង់អនុញ្ញាតការកើតឡើងនៃ អកុសល ដោយបទថា អកុសលោ ធម្មោ ឧប្បជ្ជតិ ពិតហើយ ដែល ឈ្មោះថា នកុសលំ ប្រែថា ធម៌មិនមែនជាកុសល បានដល់ អកុសល ឬអព្យាកតៈនោះឯង ។ កុសល ឈ្មោះថាធ្វើ នកុសល គឺធម៌មិនមែន ជាកុសលនោះ ឲ្យជាសហជាតប្បច្ច័យកើតឡើង រមែងមិនមាន ព្រោះហេតុ នោះ ទើបព្រះមានព្រះភាគទ្រង់ចងពាក្យវិសជ្ជនាដោយអំណាចអកុសលនិង អព្យាកតៈ ក្នុងសេចក្តីនោះ អ្នកសិក្សា គប្បីជ្រាបវិសជ្ជនាអាស្រ័យនកុសលធម៌ យ៉ាងនេះគឺ ខន្ធ ៣ និងរូបដែលមានចិត្តជាសមុដ្ឋាន អាស្រ័យ កុសលក្ខន្ធ ១ កើតឡើង ។ ឯបញ្ញាថា ធម៌ជាអព្យាក្រឹតកើតឡើងព្រោះហេតុប្បច្ច័យ ទ្រង់វិសជ្ជនា ទុកស្រេចហើយថា ខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ជាវិបាក ាព្យាក្រឹតផង ជាកិរិយាព្យាក្រឹតផង កើតឡើង ។ ក្នុងបញ្ញាទាំងអស់ បញ្ញាដែលមិនទាន់បានវិសជ្ជនា រមែងមានវិសជ្ជនាដែលសមដល់អត្ថ និង បញ្ញាដែលមានវិសជ្ជនាហើយ មានវិសជ្ជនាដែលមកហើយ ក្នុងបាលីនោះ ឯង ឯវិធីរាប់ប្រភេទនៃវារៈ និងរាប់បច្ច័យក្នុងតិកៈនិងទុកៈនីមួយៗទាំងអស់ អ្នកសិក្សាគប្បីជ្រាបតាមគន្លងរបស់ន័យ ដែលខ្ញុំបានពោលហើយខាងដើម នោះឯង ។