អដ្ឋកថា មហាបដ្ឋានប្បករណ៍
មហាបដ្ឋានប្បករណ៍ ក្នុងបដ្ឋាន ៤ មានធម្មានុលោមប្បដ្ឋានជាដើម មាន ៩៦ ន័យ គឺក្នុង បដ្ឋាននីមួយៗ មាន ២៤ ន័យ ( ២៤ គុណនឹង ៤ ) ដោយប្រការ ដូច្នេះ ។ បណ្តាបដ្ឋានទាំងនោះ អ្នកសិក្សាគប្បីជ្រាបមហាបករណ៍ ដែល ឈ្មោះថា សមន្តប្បដ្ឋាន ដែលប្រកបដោយន័យ ២៤ នេះ ដោយអំណាច ន័យទាំងឡាយ មានតិកទុកប្បដ្ឋានជាដើមនោះឯង ក្នុងបដ្ឋាននីមួយៗ ៦ ន័យ ដោយមិនចាំបាច់រួមយកន័យរបស់បច្ច័យចូលឡើយ ។ ឯអាចារ្យពួកខ្លះ តាំងមាតិកានៃអារម្មណ៍ ដោយន័យថា កុសលារម្មណោ ធម្មោ អកុសលារម្មណោ ធម្មោ ជាដើម ហើយសម្តែងអារម្មណប្បដ្ឋាន ដោយន័យជាដើមថា ធម៌ដែលមានកុសលជាអារម្មណ៍ ជាបច្ច័យ ដល់ធម៌ដែលមានកុសលជាអារម្មណ៍ ដោយហេតុប្បច្ច័យ ដូច្នេះ ហើយ លើកបដ្ឋានឈ្មោះថា ផស្សប្បដ្ឋាន សម្តែងដោយអំណាចនៃផស្សៈជាដើម ទៀត តែសេចក្តីនោះ មិនប្រាកដទាំងក្នុងបាលីនិងក្នុងអដ្ឋកថា ព្រោះហេតុ នោះ ទើបខ្ញុំមិនពិចារណា ( វិភាគ ) ក្នុងទីនេះ ក្នុងអដ្ឋកថានេះ អ្នកសិក្សា គប្បីជ្រាបថា ខ្ញុំអធិប្បាយចំពោះបាលី ដែលលើកឡើងកាន់សង្គីតិ ហើយបុណ្ណោះ ។ ដោយកុសលចេតនា មានប្រមាណបុណ្ណេះរបស់ខ្ញុំ ពួកសត្វទាំងឡាយ នោះ ដែលសាងកុសលជាដើម វង្វេងហើយក្នុងបច្ចយាការៈណា តែងមិន កន្លងសង្សារដែលដេរដាសដោយសេចក្តីទុក្ខជាអនេក ព្រះសាស្តា ជាគ្រូនៃ លោក ឈ្លាសក្នុងការចែកបច្ច័យ ទ្រង់អាស្រ័យបច្ចយាការៈនោះ ដ៏ល្អិត ជ្រាលជ្រៅក្រៃលែង ជាភូមិ ជាទីស្ទុះទៅនៃពុទ្ធញ្ញាណ មានកុសលធម៌ ជាដើម ទ្រង់តាំងព្រះហបឫទ័យស៊ប់ ប្រកាសព្រះអភិធម្មប្បករណ៍ទី ៧ ឈ្មោះ ថា បដ្ឋានឯណាឲ្យពិស្តារដោយន័យទាំងឡាយ ដែលកុលបុត្តគប្បីចូលដល់ ដោយញាណវិថីផ្សេងៗ ខ្ញុំមិនលះហើយនូវវាទៈនៃអាចារ្យទាំងឡាយ ដែល អ្នក