និគមនកថា និគមនកថា

ក្បាលទី 82 · ទំព័រ 857

សូមព្រះសទ្ធម្មតាំងនៅអស់កាលយូរ សូមសត្វទាំងឡាយជាអ្នកគោរព ក្នុងធម៌ សូមភ្លៀងធ្លាក់តាមរដូវកាល ព្រះរាជាដ៏ល្អអំពីបុរាណ បានរក្សា មហាជន ដោយធម៌យ៉ាងណា សូមព្រះរាជាអង្គនេះ រក្សាមហាជនដោយ ធម៌ ដូចព្រះរាជបុត្តរបស់ព្រះអង្គ យ៉ាងនោះ ។ អដ្ឋកថានៃបករណ៍ឈ្មោះមហាបដ្ឋាន ចប់ អដ្ឋកថាបញ្ចបករណ៍ មានធាតុកថាជាដើម ឈ្មោះបរមត្ថទីបនី ចប់បរិបូណ៌ ៥ ព្រះថេរៈ មានឈ្មោះដែលគ្រូទាំងឡាយកាន់យកហើយថា ពុទ្ធឃោស ជាអ្នកដឹងបរិសុទ្ធបរិបូណ៌ ប្រដាប់ដោយសទ្ធា ពុទ្ធិ និងសេចក្តីព្យាយាម ដ៏ បរិសុទ្ធក្រៃលែង ជាអ្នករុងរឿងដោយធម៌ ដែលជាហេតុកើតនៃសេចក្តីល្អ មានសីល អាចារៈ អជ្ជវៈ ( ភាពស្មោះត្រង់ ) និងមទ្ទៈ ( ភាពទន់ភ្លន់ ) ជាដើម អាចឈមចុះកាន់ព្រៃស្តុក គឺលទ្ធិរបស់ខ្លួន និងលទ្ធិរបស់អ្នកដទៃ ប្រកបដោយការមុតស្រួចនៃបញ្ញា មានការដឹងមិនទើសទាក់ ក្នុងសត្ថុសាសនៈ មានបរិយត្តិ គឺព្រះត្រៃបិដក មួយអន្លើដោយអដ្ឋកថា ជាអ្នកវេយ្យាករណ៍ធំ ប្រកបដោយលម្អនៃពាក្យ ជាអ្នកមានវាចាផ្ហែម និងទូលំទូលាយ បន្លឺចេញ បានស្ទាត់ជំនាញ នាំឲ្យកើតករណសម្បត្តិ មានវាទៈប្រសើរត្រឹមត្រូវ អ្នក ដទៃយល់បានងាយ ជាមហាកវី ចោមរោមដោយបដិសម្ភិទា ជាអ្នកប្រដាប់ វង្សនៃព្រះថេរៈ ក្នុងមហាវិហារទាំងឡាយ ដែលជាប្រទីបនៃថេរវង្ស មាន ពុទ្ធិតាំងមាំល្អហើយ ក្នុងឧត្តរិមនុស្សធម៌ ដែលប្រដាប់ដោយគុណ មាន អភិញ្ញា ៦ ជាដើម ចោមរោមដោយបដិសម្ភិទាជាដើម ចងអដ្ឋកថាអភិធម្មបិដកទាំងមូលនេះចប់ហើយ ។