អដ្ឋកថា និគមនកថា)
អដ្ឋកថា បច្ចនីយានុលោមប្បដ្ឋាន … ៨៥៣ មហាបដ្ឋានប្បករណ៍ … ៨៥៥ និគមនកថា … ៨៥៧ សច្ចាធិដ្ឋានរបស់អ្នករចនា បុណ្យណាដែលកើតអំពីការរួបរួម គម្ពីរព្រះត្រៃបិដក-អដ្ឋកថា នេះ ខ្ញុំ សូមឲ្យបាននូវចំណែកធម៌ដែលព្រះមានព្រះភាគបានត្រាស់ដឹងហើយ សូមជា អ្នកទ្រទ្រង់ព្រះត្រៃបិដក មានបញ្ញាវិចិត្រ សំឡេងពីរោះ សម្តែងព្រះសទ្ធម្ម របស់ព្រះសម្មាសម្ពុទ្ធដ៏វិចិត្រ ប្រកបដោយអត្ថនិងព្យញ្ជនៈ ញ៉ាំងបរិស័ទឲ្យ ងាយយល់ក្នុងសម្នាក់របស់ព្រះសម្មាសម្ពុទ្ធអង្គនោះហោង ។ បទព្រះនាមថា ពុទ្ធោ របស់ព្រះសាស្តា តាំងនៅក្នុងលោកដរាបណា សូមឲ្យ គម្ពីរព្រះត្រៃបិដក-អដ្ឋកថា នេះ តាំងនៅអស់កាលយូរ អស់កាល ត្រឹមប៉ុណ្ណោះហោង ដើម្បីជាប្រយោជន៍ដល់ជនច្រើន ។ គម្ពីរព្រះត្រៃបិដក-អដ្ឋកថា ចំនួន ៨២ ក្បាលនេះ បានចាប់ផ្តើមរចនា ឡើងក្នុងពុទ្ធសករាជ ២៥៥៣ និងបានចប់សព្វគ្រប់ក្នុងពុទ្ធសករាជ ២៥៦៦ អស់រយៈពេល ១៣ ឆ្នាំ ។ ខ្ញុំបាទ អុឹម រៃយ៉ា បានផ្តួចផ្តើមរួបរួម ព្រះបាលីនិងអដ្ឋកថា ជាគម្ពីរ រួមមួយ ក្រោមអធិបតីព្រះអង្គគ្រូអគ្គបណ្ឌិតោ យង់ សុផាត លោកគង់នៅ វត្តមហាគន្ធកុដិខេត្តបាត់ដំបងនិងភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ។ កិច្ចដំណើរការបានរយៈពេល ២ ឆ្នាំ ព្រះអង្គគ្រូ ក៏ទទួលមរណភាព ទៅ ។ ខ្ញុំ ត្រូវបានព្រះសង្ឃនិងគណកម្មការវត្តមហាគន្ធកុដិប្រគល់ឲ្យដឹកនាំ បន្តការងារតទៅទៀត ។ ឥឡូវនេះ ការងារបានចប់សព្វគ្រប់ហើយ ។ កំហុស សេចក្តីភ្លាំងភ្លាត់ណាមាន ខ្ញុំសូមពឹងលើបណ្ឌិតកែតម្រូវ បាត់ដំបង, ពុទ្ធសករាជ ២៥៦៦