ព្រហ្មជាលសូត្រទី ១

ក្បាលទី 9 · ទំព័រ 2

( សូត្រន្បេះ១ ) ខ្ញុំបានស្តាប់មកយ៉ាងន្បេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយក្នុងចន្លោះ នៃក្រុងរាជគ្រឹះ និង ចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងភិក្ខុសង្ឃច្រើនចំនួន ៥០០ រូប ។ ចំណែក ខាងសុប្បិយបរិព្វាជក ក៏បានដើរទៅកាន់ផ្លូវឆ្ងាយក្នុងចន្លោះនៃក្រុងរាជគ្រឹះ និង ចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ ។ បានឮថា ក្នុងផ្លូវឆ្ងាយនោះ សុប្បិយបរិព្វាជកពោលតិះដៀលព្រះពុទ្ធ ពោល តិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ។ ឯព្រហ្មទត្តមាណព ដែលជាកូនសិស្សរបស់សុប្បិយបរិព្វាជក ក៏ពោល សរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ។ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជក ទាំងពីរនាក់ គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរក គ្នានិងគ្នាដោយត្រង់ ( ឥតមានបព្ចោៀសវាសវាង ) ហើយដើរជាប់តាម ក្រោយៗ ព្រះមានព្រះភាគ និងភិក្ខុសង្ឃទៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅគង់នៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់ មួយរាត្រី ជាមួយនឹងភិក្ខុសង្ឃ ។ ឯសុប្បិយបរិព្វាជកក៏បានចូលទៅនៅក្នុង រាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រី ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ ។ ក្នុងរឿងនោះ បានឮថា សុប្បិយ បរិព្វាជកពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀល ព្រះសង្ឃ ដោយអនេកបរិយាយ ។ ឯព្រហ្មទត្តមាណពជាកូនសិស្សរបស់ សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃដោយអនេកបរិយាយវិញ ។ ព្រោះហេតុ យ៉ាងនេះ បានជាបរិព្វាជកទាំង ២ រូប គឺអាចារ្