អដ្ឋកថា ព្រហ្មជាលសូត្រ
ខ្ញុំសូមនមស្ការដោយសិរសានូវព្រះសុគត ទ្រង់ឆ្លងផុតគតិ ៥ មាន ព្រះហបឫទ័យត្រជាក់ដោយករុណា មានងងឹត គឺមោហៈ ដែលប្រទីប គឺបញ្ញា កម្ចាត់ហើយ ទ្រង់ជាគ្រូរបស់លោកព្រមទាំងមនុស្ស និងទេវតា ។ ព្រះពុទ្ធទ្រង់អប់រំ និងទ្រង់ធ្វើឲ្យជាក់ច្បាស់នូវភាពជាព្រះពុទ្ធ ទ្រង់ សម្រេចធម៌ណា ដែលប្រាសចាកមន្ទិល ខ្ញុំសូមនមស្ការដោយសិរសា គឺ ត្បូង នូវព្រះធម៌ដ៏ឧត្តមនោះ ។ ខ្ញុំសូមនមស្ការដោយសិរសា នូវព្រះអរិយសង្ឃ ជាឱរសរបស់ព្រះសុគត ជាអ្នកញាំញីកងទ័ពមារ ។ បុណ្យឯណា ដែលសម្រេចដោយនមស្ការព្រះរតនត្រ័យ មានដល់ខ្ញុំ ជាអ្នកមានចិត្តជ្រះថ្លា សូមឲ្យខ្ញុំជាអ្នកមានអន្តរាយ ដែលអានុភាពនៃបុណ្យ នោះកម្ចាត់ហើយដោយប្រការដូច្នេះ ។ អដ្ឋកថាណា ដែលព្រះអរហន្ត ៥០០ អង្គ សង្គាយនាហើយ ក្នុង បឋមសង្គាយនា និងសង្គាយនាតមក ដើម្បីប្រកាសអត្ថរបស់ទីឃនិកាយ ដែលកំណត់ដោយសូត្រមានខ្នាតវែង ល្អិតល្អន់ ប្រសើរជាងនិកាយដទៃ ដែលព្រះសម្ពុទ្ធ និងសាវ័កពណ៌នា មានគុណក្នុងការបណ្តុះនូវសទ្ធា តែ ក្រោយមក ព្រះមហិន្ទត្ថេរនាំមកកាន់កោះសីហឡៈ និងបានរេបោរេងោជា ។