និទានកថា

ក្បាលទី 9 · ទំព័រ 96

សីហឡភាសា ដើម្បីប្រយោជន៍ដល់អ្នកសីហឡៈទាំងឡាយ ។ តពីនោះ ទើបខ្ញុំប្រែឲ្យមកជាមគធភាសា ត្រឹមត្រូវតាមគោលភាសាមិ នខុសភ្លាត់អក្ខរសម័យ របស់ព្រះថេរៈគណៈមហាវិហារ ដែលជាប្រទីប នៃថេរវង្ស ដែលវិនិច្ឆ័យទុកល្អិតល្អន់ និងកាត់ចេញនូវសេចក្តីដដែលៗ ខ្លះ ហើយប្រកាសអត្ថ ដើម្បីសេចក្តីត្រេកអររីករាយនៃសាធុជន និងដើម្បី សេចក្តីស្ថិតស្ថេរនៃព្រះសទ្ធម្ម ។ ធុតង្គធម៌ កម្មដ្ឋានទាំងឡាយ ឈានសមាបត្តិពិស្តារ ដែលប្រកបដោយវិធីបដិបត្តិតាមចរិតអភិញ្ញាទាំងពួង សេចក្តីវិនិច្ឆ័យអំពី បញ្ញា ខន្ធ ធាតុ អាយតនៈ ឥន្ទ្រិយ អរិយសច្ច ៤ បច្ចយាការទេសនា និងវិបស្សនាភាវនា មានន័យបរិសុទ្ធល្អ និងល្អិតល្អន់ ដែលមិនក្រៅអំពីព្រះ បាលី ធម៌ដូចពោលទាំងអស់នេះ ខ្ញុំបានពោលហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គដ៏ បរិសុទ្ធ ព្រោះដូច្នោះ ខ្ញុំមិនអធិប្បាយធម៌ទាំងអស់នោះក្នុងទីនេះឲ្យក្រៃលែង ទេ ។ គម្ពីរវិសុទ្ធិមគ្គនេះ តាំងនៅក្នុងកណ្តាលនៃនិកាយទាំង ៤ និងប្រកាស អត្ថ ដូចដែលពោលក្នុងនិកាយទាំង ៤ នោះ ខ្ញុំរចនាទុកដោយបំណងយ៉ាង នេះ ព្រោះដូច្នោះ សូមសាធុជនទាំងឡាយ កាន់យកគម្ពីរវិសុទ្ធិមគ្គនោះ ជាមួយអដ្ឋកថានេះហើយ ជ្រាបន័យដែលអាស្រ័យទីឃនិកាយចុះ ។ ក្នុងក្យឋា ទីឃាគមនិស្សិតំ នោះ គប្បីជ្រាបសេចក្តីល្គិត ដូច្នេះ គម្បីរទីឃនិកាយ លេដោយវគ្គ មាន ៣ វគ្គ គឺ សីលក្ខន្ធវគ្គ មហាវគ្គ ៉ដិកវគ្ព ។ លេដោយសូត្រ មាន ៣៤ សូត្រ ។ ក្នុងវគ្គទាំងឡាយនោះ សីលក្ខន្ធវគ្គ ជាវគ្គដើម ។ បណ្តាសូត្រទាំងឡាយ ព្រហ្មជាលសូត្រ ជាសូត្រ ដើម ។ ក្យនិទាន មានក្យថា ឯវម្មេ សុតំ ដូច្នេះជាដើម ដែលព្រះអានន្ទ លេក្នុងកាលឍ្វើបថមមហាសង្ពាយនា ជាក្យផ្តើមរបស់ខ្ញុំព្រហ្មជាលស