អធិប្បាយ ឯវំ សព្ទជាដើម

ក្បាលទី 9 · ទំព័រ 144

ក្នុងក្យនិទាននៃព្រះសូត្រនោះ គប្បីជ្រាបវិនិច្ឆ័យ ដូចតទៅនេះ អធិប្បាយ ឯវំ សព្ទ ជាដើម បទថា ឯវំ ជានិត ។ បទថា មេ ជាដើម ជានាមបទ ក្នុងក្យថា បដិប្បន្នោ ហោតិ នេះ បទថា បដិ ជាបទៀបសគ្គ ។ បទថា ហោតិ ជាបទអាខ្យាត ។ គប្បីជ្រាបការចែកបទដោយន័យបុណ្ណេះ ។ បើពោលដោយអត្ថ ឯវំ សព្ទ មានន័យច្រើនយាង គឺការប្រៀបឍេឲ្យប ការណែនាំ ការសរសើរ ការតិះដេឲ្យល ការទទួលក្យ អាការការចង្គុល បង្ហាញ ការហាមសេចក្តីដទៃជាដើម ។ ពិតហើយ ឯវំ សព្ទនេះ ដែលមកក្នុងការប្រៀបឍេឲ្យប ដូចក្នុងប្រយោគ ជាដើមថា ឯវំ ជាតេន មច្ចេន កត្តព្វំ កុសលំ ពហុំ កុសលដែលសត្វកើត មកហើយ គួរធ្វើោច្រើនយាងនេះ ។ ដែលមកក្នុងអត្ថថា ការណែនាំ ដូចក្នុងប្រយោគជាដើមថា ឯវន្តេ អភិក្កមិតព្វំ ឯវន្តេ បដិក្កមិតព្វំ អ្នកត្រូវឈានដើរទៅមុខយាងនេះ អ្នកត្រូវ ថយក្រោយយាងនេះ ។ ដែលមកក្នុងអត្ថថា សរសើរ ដូចក្នុងប្រយោគជាដើមថា ឯវមេតំ ភគវា ឯវមេតំ សុគត បពិត្រព្រះដ៏មានព្រះភាគ ហេតុនុ៎ះយ៉ាងនេះឯង បពិត្រព្រះសុគត ហេតុនុ៎ះយ៉ាងនេះឯង ។ ដែលមកក្នុងអត្ថថា ការតិះដេឲ្យល ដូចក្នុងប្រយោគជាដើមថា ឯវមេវំ បនាយំ វសលី យស្មឹ វា តស្មឹ វា តស្ស មុណ្ឌកស្ស សមណកស្ស វណ្ណំ ភាសតិ មេចង្រៃនេះ ធ្លាប់តែអចឹងៗ ហានពោលសរសើរសមណត្រងោល ក្នុងទីផ្តេសផ្តាស ។ ដែលមកក្នុងអត្ថថា ការទទួលពាក្យ ដូចក្នុងប្រយោគជាដើមថា ឯវម្ភន្តេតិ ខោតេ ភិក្ខូ ភគវតោ បច្ចស្សោសុំ ភិក្ខុទាំងនោះទទួលព្រះពុទ្ធ ដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។