សាមញ្ញផលសូត្រទី ២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តអម្ពវ័ន ( ព្រៃស្វាយ ) ជារបស់ជីវកកោមារភត្យ ទៀប ក្រុងរាជគ្រឹះ មួយអន្លើនឹងភិក្ខុសង្ឃច្រើន ចំនួនមួយពាន់ពីររយហាសិបរូប ។ សម័យនោះឯង ព្រះបាទអជាតសត្តុវេទេហីបុត្ត ( ជាព្រះរាជបុត្ររបស់ព្រះរាជ ទេវី ទ្រង់ព្រះនាមវេទេហី ) ជាធំក្នុងដែនមគធៈ មានរាជអាមាត្យចោមរោម ទ្រង់គង់ប្រថាប់លើប្រាសាទដ៏ប្រសើរ ក្នុងរាត្រីមានព្រះចន្ទពេញវង់ ជា រាត្រីមានរដូវភ្លៀងគ្រប់គ្រាន់ហើយ ជាទីបំផុតនៃខែ ៤ ជាកាលមានផ្កាកុមុទ រីក ជាថ្ងៃឧបោសថទី ១៥ គឺពេញបូណ៌មី ខែកត្តិក ។ គ្រានោះឯង ព្រះបាទ អជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់បន្លឺឧទានវាចាថា រាត្រីប្រាសចាក ទោស ( ស្វាងរុងរឿង ) គួរជាទីត្រេកអរ អ្វីម្លេះហ្ន៎ រាត្រីប្រាសចាក ទោស មានភាពល្អ អ្វីម្លេះហ្ន៎ រាត្រីប្រាសចាកទោស គួរជាទីរមិលមើល អ្វី ម្លេះហ្ន៎ រាត្រីប្រាសចាកទោស ជាទីនាំមកនូវសេចក្តីជ្រះថ្លា អ្វីម្លេះហ្ន៎ រាត្រី ប្រាសចាកទោស គួរជាទីកំណត់ដឹង អ្វីម្លេះហ្ន៎ ក្នុងថ្ងៃនេះ តើយើងគប្បីចូលទៅ រកសមណៈ ឬព្រាហ្មណ៍ណាហ្ន៎ យើងចូលទៅអង្គុយជិតបុគ្គលណា ទើបនឹងមានចិត្តជ្រះថ្លាបាន ។ កាលបើព្រះរាជាមានព្រះបន្ទូលយ៉ាងនេះហើយ មានរាជអាមាត្យម្នាក់ ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង ដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះបូរណកស្សបនេះជាអ្នក