អត្ថរបស់ អភិក្កន្តសព្ទ

ក្បាលទី 9 · ទំព័រ 561

បណ្តាបទទាំងនោះ អភិក្កន្ត សព្ទ ក្នុងក្យឋា អភិក្កន្តំ ភន្តេន ព្រោះកដក្នុងអត្ថថា អសខ្ញុំទៅ ល្អ ស្គាត និងគួរត្រេកអរក្រៃលែង ។ អភិក្កន្ត សព្ទនេះ ្រកដក្នុងអត្ថថា អសខ្ញុំទៅ ដូចក្នុងប្រយោគជាដើម ថា អភិក្កន្តា ភន្តេ រត្តិ និក្ខន្តោ បឋមោ យាមោ ចិរនិសិន្នោ ភិក្ខុសង្ឃោ បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីបឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃ អង្គុយចាំយូរហើយ ។ ្រកដក្នុងអត្ថថា ល្អ ដូចក្នុងប្រយោគជាដើមថា អយំ ឥមេសំ ចតុន្នំ បុគ្គលានំ អភិក្កន្តតរោ ច បណីតតរោ ច បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ចាត់ថា ល្អជាងផង ប្រសើរជាងផង ។ ្រកដក្នុងអត្ថថា ស្គាត ដូចក្នុងប្រយោគជាដើមថា កោ មេ វន្ទតិ បទានិ ឥទ្ធិយា យសសា ជលំ អភិក្កន្តេន វណ្ណេន សព្វា ឱភាសយំ ទិសា អ្នកណាហ្ន៎ រុងរឿងដោយឫទ្ធិ និងយស មានសម្បុរស្អាត ញ៉ាំងទិស ទាំងពួងឲ្យភ្លឺ មកថ្វាយបង្គំបាទានៃតថាគត ។ ្រកដក្នុងអត្ថថា គួរត្រេកអរក្រៃលែង ដូចក្នុងប្រយោគជាដើមថា អភិក្កន្តំ ភន្តេ បពិត្រគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គច្បាស់ណាស់ ។ សូមីក្នុងទីនេះ ក្រកដក្នុងអត្ថថា គួរត្រេកអរក្រៃលែងនុះឯង និង ្រ្រេះកដឋា ក្នុងអត្ថថា គួរត្រេកអរក្រៃលែង ដូច្នោះ គប្បីជ្រាបថា ស្មើនឹង ទទួលពាក្យថា សាធុ សាធុ ព្រះអង្គ ដូច្នេះ ។ ឯអត្ថថា អភិក្កន្តំ ភន្តេ អភិក្កន្តំ ភន្តេ នេះ បណ្ឌិតគប្បីជ្រាបថា ព្រះទអជាតសត្តុត្រាសខ្ញុំ ២ ដង ដោយសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធវចន់នេះ