អត្ថរបស់ អគ្គសព្ទ

ក្បាលទី 9 · ទំព័រ 577

អ្នកមានសីល ១ ជាអ្នកមិនប្រកាន់មង្គលភ្ញាក់ផ្អើល ១ ជឿតែកម្ម មិនជឿ មង្គល ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅពុទ្ធសាសនា ធ្វើបុណ្យ តែខាងក្នុងពុទ្ធសាសនានេះ ១ ដូច្នេះ ។ អគ្គ សព្ទ ក្នុងបទថា អជ្ជតគ្គេ ្រកដក្នុងអត្ថថា ជាខាងដើម ខាង ចុង ចំណែក និងប្រសើរបំផុត ។ ្រកដក្នុងអត្ថថា ជាខាងដើម ដូចក្នុង ប្រយោគជាដើមថា អជ្ជតគ្គេ សម្ម ទោវារិក អាវរាមិ ទ្វារំ និគន្ថានំ និគន្ថីនំ ម្នាលអ្នករក្សាទ្វារជាសម្លាញ់ ពីថ្ងៃនេះជាដើមរៀងទៅ ខ្ញុំបិទទ្វារចំពោះពួកន ិគណ្ឋប្រុស និងពួកនិគណ្ឋស្រី ។ ្រកដក្នុងអត្ថថា ខាងចុង ដូចក្នុងប្រយោគជាដើមថា តេនេវ អង្គុលគ្គេន តំ អង្គុលគ្គំ បរាមសេយ្យ ឧច្ឆុគ្គំ វេឡគ្គំ បុគ្គលស្ទាបអង្អែល ចុងអំពៅ ចុងបឫស្សី ដោយម្រាមដៃនោះឯង ។ ្រកដក្នុងអត្ថថា ចំណែក ដូចក្នុងប្រយោគជាដើមថា អនុជានាមិ ភិក្ខវេ អម្ពិលគ្គំ វា មធុរគ្គំ វា តិត្តកគ្គំ វា វិហារគ្គេន វា បរិវេណគ្គេន វា ភាជេតុំ ម្នាលភិកុទាំងឡាយ តថាគតអន្ទុាតោបែងចែកចំណែករសជូរក្តី ចំណែករសផ្គែមក្តី ចំណែករសល្វីងក្តី តាមចំណែកនៃវិហារ ្ថតាមចំណែក នៃបរិវេណ ។ ្រកដក្នុងអត្ថថា ប្រសើរបំផុត ក្នុងប្រយោគមានជាដើមថា យាវតា ភិក្ខវេ សត្តា អបទា វា ។ បេ ។ តថាគតោ តេសំ អគ្គមក្ខាយតិ ម្នាលភិក្ខុ ទាំងឡាយ ពួកសត្វទាំងបុន្មាន ដែលជាសត្វមិនមានជើងក្តី ។ បេ ។ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ ។ តែក្នុងទីនេះ អគ្គ សព្ទ នេះ គប្បីឃើញក្នុងអត្ថថា ជាខាងដើម ព្រោះ ដូច្នោះ គប្បីជ្រាបអត្ថក្នុងបទថា អជ្ជតគ្គេ នេះ យាងនេះថា តាំងពីឋ្កៃនេះ ជាដើមទៅ ។