អម្ពដ្ឋសូត្រទី ៣
( សូត្រនេះ ) ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងកោសលជនបទ ព្រម ដោយភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប បានស្តេចទៅដល់ស្រុកព្រាហ្មណ៍ ឈ្មោះ ឥច្ឆានង្គលៈ របស់ដែនកោសល ។ ព្រះមានព្រះភាគគង់នៅក្នុងដង ព្រៃឈ្មោះ ឥច្ឆានង្គលៈ ទៀបស្រុកឥច្ឆានង្គលៈនោះ ។ សម័យនោះឯង ព្រាហ្មណ៍ឈ្មោះ បោក្ខរសាតិ នៅគ្រប់គ្រង ឧក្កដ្ឋនគរ ដែលជាក្រុងកុះករដោយសត្វ ( និងមនុស្ស ) បរិបូណ៌ដោយ ស្មៅ ឧស ទឹក បរិបូណ៌ដោយស្រូវអង្ករ ជាព្រះរាជទ្រព្យដែលព្រះបាទ បសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយ ជារង្វាន់ដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។ ព្រាហ្មណ៍ឈ្មោះ បោក្ខរសាតិ បានឮថា ព្រះសមណគោតមដ៏ចម្រើន ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ ព្រះផ្នួស ឥឡូវ ទ្រង់ពុទ្ធដំណើរមកកាន់ចារិកក្នុងកោសលជនបទ ព្រមដោយ ភិក្ខុសង្ឃ ច្រើន ចំនួន ៥០០ រូប មកដល់ស្រុកឈ្មោះឥច្ឆានង្គលៈ គង់នៅក្នុង ដងព្រៃឈ្មោះឥច្ឆានង្គលៈ ទៀបស្រុកឈ្មោះឥច្ឆានង្គលៈ កិត្តិសព្ទសំឡេង ។ សរសើរនៃព្រះសមណគោតមដ៏ចម្រើននោះពីរោះ ឮខ្ចរខ្ចាយ សុះសាយ មកយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មង គ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃ លោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតានិ ង មនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយស