សោណទណ្ឌសូត្រទី ៤

ក្បាលទី 9 · ទំព័រ 698

( សូត្រនេះ ) ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងអង្គជនបទ ព្រមដោយភិក្ខុ សង្ឃច្រើន ចំនួន ៥០០ រូប បានស្តេចទៅដល់ក្រុងចម្ប្បា ។ ព្រះមានព្រះភាគ ទ្រង់គង់ទៀបឆ្នេរនៃស្រះបោក្ខរណី ឈ្មោះគគ្គរ្បា២ ជិតក្រុងចម្បានោះ ។ សម័យនោះឯង សោណទណ្ឌព្រាហ្មណ៍អាស្រ័យនៅក្នុង ក្រុងចម្បា ដែលជាក្រុងកុះករ ដោយមនុស្សសត្វ បរិបូណ៌ដោយស្មៅ ឈើ និងទឹក ព្រមទាំងធញ្ញជាតិ ជាព្រះរាជទ្រព្យដែលព្រះបាទមាគធសេនិយ ពិម្ពិសារ ទ្រង់ប្រទានជារាជរង្វាន់ដ៏ប្រសើរ ។ ព្រាហ្មណ៍ និងគហបតិទាំងឡាយ អ្នកក្រុងចម្បា បានឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញ ចាកសក្យត្រកូលទៅទ្រង់ព្រះផ្នួសហើយ ទ្រង់ពុទ្ធដំណើរមកកាន់ចារិកក្នុងដែន អង្គៈ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប ទ្រង់ពុទ្ធដំណើរមកដល់ ក្រុងចម្បាហើយ គង់នៅទៀបឆ្នេរស្រះបោក្ខរណីឈ្មោះគគ្គរា ជិតក្រុងចម្បា កិត្តិសព្ទដ៏ពីរោះ សរសើរព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយសុះសាយ យ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់ យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹងនិងក្រឹត្យដែលបុគ្គលគប្បី ។ ប្រព្រឹត្ត ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវ ត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណរកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាសារថី អ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតានិ ងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែង វិលមកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្